តិន្ទុកជាតកទី ៧
ក្បាលទី 46 · ទំព័រ 153
( ពួកស្វាពោលថា ) យើងត្រូវពួកមនុស្សមានធ្នូនិងបំពង់ ព្រួញក្នុងដៃ កាន់ដាវដ៏មុតព័ទ្ធជុំវិញហើយធ្វើម្តេចនឹងរួចខ្លួនបាន ។ ( ស្វាពោធិសត្វពោលថា ) សេចក្តីត្រូវការនីមួយ គប្បី កើតឡើងដល់ពួកមនុស្ស ដែលមានកិច្ចច្រើនដោយពិត ផ្លែឈើច្រើនយើង រើសប្រមូលមកហើយ អ្នកទាំងឡាយចូរនាំគ្នាស៊ីនូវផ្លែទន្លាប់នោះចុះ ។