សតធម្មជាតកទី ៩
ក្បាលទី 46 · ទំព័រ 163
( មាណពឈ្មោះសតធម្មៈពោលថា ) ( អាហារណាដែល បានបរិភោគហើយ ) បាយនោះជារបស់តិចផង សល់ដែលផង បុរស ចណ្ឌាលបានឲ្យបាយនោះដល់យើងដោយសេចក្តីពិបាក យើងប្រកបដោយ ជាតិជាព្រាហ្មណ៍ អាហារណាដែលយើងបានបរិភោគហើយអាហារនោះឯង ក៏ក្អួតចេញមក ។ ( ព្រះសាស្តាត្រាស់ថា ) ភិក្ខុណាលះបង់នូវធម៌ គឺអាជីវបារិសុទ្ធិសីលហើយចិញ្ចឹមជីវិតដោយខុសធម៌យ៉ាងនេះ ភិក្ខុនោះមិនត្រេកអរ ដោយលាភដែលខ្លួនបានហើយដូចជាសតធម្មមាណព ។