ទុទ្ទទជាតកទី ១០
ក្បាលទី 46 · ទំព័រ 169
( តាបសពោធិសត្វពោលថា ) ពួកសប្បុរសកាលឲ្យនូវទាន ដែលគេឲ្យបានដោយកម្រ ធ្វើនូវអំពើដែលគេធ្វើបានដោយកម្រ ពួក អសប្បុរសធ្វើតាម ( នូវអំពើនោះ ) មិនបាន សភាពនៃសប្បុរសទាំងឡាយ គេដឹងបានដោយកម្រ ។ ព្រោះហេតុនោះដំណើរអំពីលោកនេះរបស់សប្បុរសនិងអសប្បុរសរមែងបែកផ្សេងៗគ្នា ពួកអសប្បុរសរមែងទៅកាន់នរក ពួកសប្បុរស រមែងទៅកាន់ឋានសួគ៌ ។ ឧទ្ទាននៃកល្យាណធម្មវគ្គនោះគឺ និយាយអំពីសមញ្ញាល្អ ១ មិគាធិភូឬសីហៈជាធំជាងម្រឹគ ១ មាណព ១ ទឹកច្រើន ១ សំពះព្រះអាទិត្យ ១ សណ្តែក ១ ផ្លែទន្លាប់ ១ ភក់ ១ មាណពឈ្មោះសតធម្មៈ ១ ទានដែល ឲ្យបានដោយក្រពេក ១ ត្រូវជា ១០ ។