អសទិសជាតកទី ១
ក្បាលទី 46 · ទំព័រ 174
( ព្រះសាស្តាត្រាស់ថា ) ព្រះរាជបុត្តទ្រង់ព្រះនាមអសទិស ជាខ្មាន់ធ្នូមានកម្លាំងច្រើន បាញ់ធ្នូទៅក្នុងទីឆ្ងាយបាញ់ត្រង់ ទម្លាយនូវកងទ័ព ធំបាន ។ ព្រះរាជកុមារទ្រង់ច្បាំងនឹងសត្រូវទាំងពួងបាន តែមិនបាន បៀតបៀននូវជនណាមួយឡើយ ធ្វើព្រះអនុជឲ្យសួស្តីហើយដល់នូវសេចក្តី សង្រួម គឺចូលទៅកាន់ផ្នួស ។