អដ្ឋកថា អសទិសជាតកទី ១
[ ២១១-២១២ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ មហាភិន្រេស្កមណ៍ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ធនុគ្គហោ អសទិសោ ដូច្នេះជាដើម ។ រឿងពិស្តារថា ថ្ងៃមួយភិក្ខុទាំងឡាយអង្គុយប្រជុំគ្នាក្នុងធម្មសភាសរសើរ មហានេក្ខម្មបារមីរបស់ព្រះមានព្រះភាគ ។ ព្រះសាស្តាយាងមកកាន់ធម្មសភា ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកអង្គុយប្រជុំ សន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយទូលឲ្យទ្រង់ជ្រាបថា បពិត្រព្រះអង្គ ដោយរឿងឈ្មោះនេះ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត ចេញមហាភិន្រេស្កមណ៍មិនមែនតែក្នុងឥឡូវនេះទេ សូម្បីក្នុងកាលមុនក៏តថាគត លះស្វេតច្ឆត្រចេញបួសដូចគ្នា ហើយទ្រង់នាំយករឿងក្នុងអតីតមកសម្តែងដូចតទៅ នេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វទ្រង់បដិសន្ធិក្នុងផ្ទៃអគ្គមហេសីរបស់ព្រះអង្គ ។ កាលព្រះរាជ កុមារប្រសូតដោយសួស្តី ក្នុងថ្ងៃថ្វាយព្រះនាម ព្រះជនកជននីថ្វាយព្រះនាមថា អសទិសកុមារ ។ កាលព្រះរាជឱរសរត់ទៅមកបាន សត្វមានបុណ្យដទៃ ក៏បដិសន្ធិក្នុងផ្ទៃរបស់ព្រះរាជទេវី ។ កាលព្រះរាជឱរសនោះប្រសូតដោយ សួស្តីក្នុងថ្ងៃថ្វាយព្រះនាមព្រះជនកជននីថ្វាយព្រះនាមថា ព្រហ្មទត្តកុមារ ។ បណ្តាព្រះរាជកុមារទាំង ២ អង្គ ព្រះពោធិសត្វកាលព្រះជន្មបាន ១៦ វស្សា ទ្រង់យាងទៅនគរតក្កសិលា ទ្រង់រៀននូវត្រៃវេទនិងសិល្បស្រាស្តគ្រប់យ៉ាង ដែលជាបទដ្ឋានរបស់វិជ្ជា ១៨ ប្រការ មិនមានគូប្រៀបក្នុងសិប្បៈបាញ់ធ្នូហើយ ទ្រង់ត្រឡប់មកនគរពារាណសី ។ ព្រះរាជាកាលទ្រង់សោយទិវង្គត ទ្រង់មានព្រះរាជឱង្ការថា យើងត្រូវ ប្រគល់រាជសម្បត្តិដល់អសទិសក