វាលោទកជាតកទី ៣

ក្បាលទី 46 · ទំព័រ 190

( ព្រះរាជាពារាណសីត្រាស់ថា ) សេចក្តីស្រវឹងកើតឡើង ដល់ពួកលា ព្រោះផឹកទឹកដែលច្រោះដោយសម្បកក្រចៅ មានរសតិច ជា របស់ថោកទាប សេចក្តីស្រវឹងមិនកើតដល់ពួកសេះសិន្ធវៈ ព្រោះផឹកទឹកមាន រសដ៏ឧត្តមនេះទេ ។ ( អាមាត្យពោធិសត្វក្រាបទូលថា ) បពិត្រព្រះអង្គជាធំជាង ជន សត្វដែលមានជាតិថោកទាបផឹកទឹកមានរសតិចហើយ សត្វនោះត្រូវ ទឹកមានរសតិចពាល់ត្រូវហើយ រមែងស្រវឹង ចំណែកសត្វអ្នកនាំនូវធុរៈនឹង មានមារយាទកើតក្នុងត្រកូល ( ដ៏ខ្ពស់ ) បានផឹកទឹកមានរសដ៏ប្រសើររមែង មិនស្រវឹងទេ ។