អដ្ឋកថា វាលោទកជាតកទី ៣
[ ២១៥-២១៦ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ អ្នកស៊ីដែល ៥០០ នាក់ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា វាលោទកំ អប្បរសំ និហីនំ ដូច្នេះជាដើម ។ បានឮថា ក្នុងក្រុងសាវត្ថីមានឧបាសក ៥០០ ប្រគល់នូវការគ្រប់គ្រងក្នុង ផ្ទះឲ្យបុត្តភរិយា ហើយធ្វើដំណើររួមគ្នាទៅស្តាប់ព្រះធម្មទេសនារបស់ព្រះ សាស្តា ឧបាសកទាំងនោះពួកខ្លះបានជាព្រះសោតាបន្ន ពួកខ្លះបានជាព្រះសកទាគាមី ពួកខ្លះក៏បានជាព្រះអនាគាមីមិនមានបុថុជ្ជនសូម្បីតែម្នាក់ ។ មហាជន កាលនិមន្តព្រះសាស្តាក៏អញ្ជើញឧបាសកទាំងនោះរួមផងដែរ ។ តែអ្នកបម្រើ ៥០០ ធ្វើនាទីឲ្យឈើស្ទន់ ទឹកលុបមុខ សំពត់ គ្រឿងក្រអូបនិងផ្កាដល់ ពួកគាត់ជាអ្នកស៊ីដែលនៅអាស្រ័យជាមួយអ្នកបម្រើទាំងនោះ បរិភោគអាហារព្រឹកហើយក៏នាំគ្នាចូលដេក លុះភ្ញាក់ឡើងនាំគ្នាទៅកាន់ស្ទឹងអចិរវតីស្រែក ហោប្រឡែងគ្នាត្រង់ឆ្នេរស្ទឹង ។ ឧបាសក ៥០០ នោះមានសំឡេងតិចមាន ការអូអរតិច ខ្វល់ខ្វាយក្នុងការពួនសម្ងំ ។ ព្រះសាស្តាទ្រង់ស្តាប់សំឡេង អឺងកងរបស់អ្នកស៊ីដែលទាំងនោះ ទើបត្រាស់សួរព្រះថេរៈថា ម្នាលអានន្ទន ុ៎ះសំឡេងអ្វី ព្រះអានន្ទក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន នោះជាសំឡេង អ្នកស៊ីដែល ។ ព្រះសាស្តាត្រាស់ថា ម្នាលអានន្ទ អ្នកស៊ីដែលទាំងនេះ បរិភោគអាហារដែលជាសំណល់ហើយនាំគ្នាហោកព្រ្ជោៀវមិនមែនតែក្នុងកាល ឥឡូវនេះទេ សូម្បីក្នុងកាលមុនជនទាំងនេះក៏ហោកព្រ្ជោៀវដូចគ្នា សូម្បីពួក ឧបាសកទាំងនេះក៏នាំគ្នាស្ងប់មិនមែនតែក្នុងកាលឥឡូវនេះបុណ្ណោះទេ ទោះក្នុង កាលមុនក៏នាំគ្នាស្ងប់ដូចគ្នា កាលព្រះថេរៈក្រាបទូលអារាធនាទើបទ្រង់នាំយក រឿងក្នុងអតីតមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទ