គិរិទត្តជាតកទី ៤
ក្បាលទី 46 · ទំព័រ 195
( អាមាត្យពោធិសត្វក្រាបទូលថា ) សេះឈ្មោះ បណ្ឌវៈ របស់ព្រះរាជាទ្រង់ព្រះនាមសាមៈ ដែលគង្វាលឈ្មោះគិរិទត្តប្រទូសរ៉ាយហើយ បានលះប្រក្រតីរបស់ខ្លួនពីដើមចេញ ហើយប្រព្រឹត្តតាមនាយគង្វាលនោះ ។ ថាបើបុរសមានជាតិដ៏សមគួរដល់សេះនោះ កាត់កោរសក់ និងពុកមាត់ដោយអាការៈដ៏ល្អ គប្បីកាន់សេះនោះត្រង់បង្ហៀរ ហើយដឹកក្រឡឹង ក្នុងមណ្ឌលក្រោល សេះនោះនឹងលះបង់នូវ ( អាការៈខ្ចកចេញ ) ហើយធ្វើ តាមបុរសនោះវិញដោយឆាប់ ។