អដ្ឋកថា គិរិទត្តជាតកទី ៤

ក្បាលទី 46 · ទំព័រ 195

[ ២១៧-២១៨ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធភិក្ខុ សេពគប់ខុសមួយរូប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ទូសិតោ គិរិទត្តេន ដូច្នេះជាដើម ។ រឿងបានពោលទុកហើយក្នុងមហិឡាមុខជាតក ( ឯកនិបាត ) ខាងដើម នោះឯង ។ តែក្នុងរឿងនេះព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះសេព គប់ខុស មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាលមុនក៏សេព គប់ខុសដូចគ្នាហើយទ្រង់នាំយករឿងក្នុងអតីតមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះរាជាព្រះនាមថាសាមៈ ទ្រង់គ្រងរាជសម្បត្តិ ក្នុងនគរ ពារាណសី កាលនោះ ព្រះពោធិសត្វកើតក្នុងត្រកូលអាមាត្យ ចម្រើនវ័យ ហើយក៏បានជាអ្នកបង្រៀនអត្ថនិងធម៌របស់ព្រះរាជា ។ ព្រះរាជាមានសេះ មង្គលមួយឈ្មោះបណ្ឌវៈ ។ អ្នកគង្វាលសេះរបស់ព្រះរាជាអង្គនោះ ឈ្មោះ គិរិទត្ត ។ គាត់មានជើងខ្ទក ។ សេះឃើញនាយគិរិទត្តកាន់បង្ហៀរដើរខាងមុខ សម្គាល់ថា បុរសនេះបង្រៀនអញទើបរៀនតាមក៏ក្លាយជាសេះខ្ចកទៅ ។ ទើបគិរិទត្តក្រាបទូលអំពីអាការៈខ្ទករបស់សេះឲ្យព្រះរាជាទ្រង់ជ្រាប ។ ទើប ព្រះរាជាទ្រង់បញ្ជូនពេទ្យទៅពិនិត្យមើលអាការៈ ។ ពួកពេទ្យទៅពិនិត្យមើល ក៏មិនឃើញរោគក្នុងខ្លួនសេះ ទើបក្រាបទូលព្រះរាជាថា បពិត្រព្រះសម្មតិទេពពួក ទូលព្រះបង្គំទៅពិនិត្យ មិនឃើញមានរោគអ្វីក្នុងខ្លួនសេះទេ ។ ទើបព្រះរាជា ទ្រង់បញ្ជូនព្រះពោធិសត្វទៅថា ចូរអ្នកទៅមើលហេតុការណ៍ របស់ សេះ ។ ព្រះពោធិសត្វទៅពិនិត្យមើលក៏ដឹងថា សេះនោះខ្ទកព្រោះទាក់ទង នឹងគង្វាលសេះជើងខ្ទក ទើបក្រាបទូលរឿងនោះដល់ព្រះរាជា កាលសម្តែងឲ្យ ឃើញហេតុនោះព្រោះទោសដែលទាក់ទងគ្នាទើបពោលគាថាទីមួយថា សេះឈ្មោះបណ្ឌវៈ របស់ព្រះរាជាទ្រង់ព្រះន