អនភិរតិជាតកទី ៥
ក្បាលទី 46 · ទំព័រ 199
( អាចារ្យទិសាបាមោក្ខពោលថា ) កាលបើទឹកល្អក់មិនថ្លា បុគ្គលរមែងមើលមិនឃើញនូវខ្យង ខ្ចៅនិងក្រួស ដីខ្សាច់ ហ្វូងត្រី យ៉ាងណាមិញ កាលបើចិត្តល្អក់ហើយ បុគ្គលនោះក៏មើលមិនឃើញនូវប្រយោជន៍ ខ្លួននិងប្រយោជន៍អ្នកដទៃយ៉ាងនោះដែរ ។ កាលបើទឹកថ្លាស្អាត បុគ្គលរមែងមើលឃើញនូវខ្យង ខ្ចៅនិង ក្រួស ខ្សាច់ ហ្វូងត្រីបាន យ៉ាងណាមិញកាលបើចិត្តមិនល្អក់ហើយបុគ្គល នោះក៏មើលឃើញនូវប្រយោជន៍របស់ខ្លួននិងប្រយោជន៍អ្នកដទៃបានយ៉ាងនោះ ដែរ ។