អដ្ឋកថា អនភិរតិជាតកទី ៥
[ ២១៩-២២០ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ កុមារព្រាហ្មណ៍ម្នាក់ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យថោទកេ អាវិលេ អប្បសន្នេ ដូច្នេះជាដើម ។ បានឮថា ក្នុងនគរសាវត្ថីមានព្រាហ្មណកុមារម្នាក់រៀនចប់ត្រៃវេទ បង្រៀន មន្តពួកកុមារដែលជាក្សត្រនិងកុមារដែលជាព្រាហ្មណ៍ជាច្រើន ។ គ្រាតមក បុរសនោះនៅគ្រប់គ្រងផ្ទះ ធ្លាក់ក្នុងអំណាចរាគៈ ទោសៈ មោហៈ គិតតែរឿង សំពត់គ្រឿងប្រដាប់ ទាសៈទាសី ស្រែចម្ការ គោក្របី បុត្តនិងភរិយាជាដើម ទើបមានចិត្តល្អក់កករមិនអាចពិនិត្យមន្តឲ្យដឹងខុសត្រូវតាមលំដាប់បាន មន្តទាំងឡាយក៏ស្រពិចស្រពិល ទាំងខាងដើមនិងខាងចុង ។ ថ្ងៃមួយបុរស នោះ ( កាន់យកគ្រឿងក្រអូបនិងផ្កាជាដើម ) ទៅកាន់វត្តជេតពនបូជាព្រះសាស្តា ថ្វាយបង្គំហើយអង្គុយក្នុងចំណែកម្ខាង ។ ព្រះសាស្តាទ្រង់ធ្វើបដិសណ្ឋារៈត្រាស់សួរថា ម្នាលមាណព អ្នកនៅបង្រៀនមន្តឬ មន្តរបស់អ្នកស្ទាត់ ជំនាញឬ បុរសនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងកាលមុន មន្តរបស់ខ្ញុំព្រះអង្គស្ទាត់ជំនាញល្អ តាំងអំពីខ្ញុំព្រះអង្គគ្រប់គ្រងឃរាវាសចិត្ត របស់ខ្ញុំព្រះអង្គល្អក់កករ ដោយហេតុនោះទើបមន្តរបស់ខ្ញុំព្រះអង្គមិនប្រាកដ ច្បាស់ ។ លំដាប់នោះព្រះសាស្តាត្រាស់ថា ម្នាលមាណព មិនមែនតែក្នុង កាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាលមុន មន្តរបស់អ្នកប្រាកដច្បាស់ក្នុង កាលដែលចិត្តរបស់អ្នកមិនល្អក់កករ តែក្នុងកាលដែលចិត្តល្អក់កករ ដោយ រាគៈជាដើម មន្តរបស់អ្នកក៏ស្រពិចស្រពិល កាលបុរសនោះទូលអារាធនាទើប ទ្រង់នាំយកអតីតនិទានមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិស