ទធិវាហនជាតកទី ៦
ក្បាលទី 46 · ទំព័រ 203
( ព្រះបាទទធិវាហនត្រាស់សួរថា ) ក្នុងកាលមុនដើមស្វាយ នេះប្រកបដោយពណ៌ក្លិននិងរស បាននូវគ្រឿងសក្ការបូជានោះដដែល ហេតុ អ្វីស្វាយក៏មានផ្លែល្វីងទៅវិញ ។ ( អាមាត្យពោធិសត្វពោលថា ) បពិត្រព្រះរាជាទ្រង់ព្រះនាម ទធិវាហនៈ ស្វាយរបស់ព្រះអង្គ មានដើមស្តៅដុះរួបរឹតជុំវិញ ឫសច្រឡំ គ្នាដោយឫស មែកពាក់ព័ទ្ធគ្នានឹងមែក ដោយការនៅជាមួយនឹងដើមស្តៅ មិន មានរសផ្អែម ព្រោះហេតុនោះបានជាស្វាយត្រឡប់ជាមានផ្លែល្វីងទៅវិញ ។