ចតុមដ្ឋជាតកទី ៧

ក្បាលទី 46 · ទំព័រ 212

( ចចកពោលថា ) អ្នកទាំងឡាយ ឡើងទៅលើប្រគាបឈើ ដ៏ខ្ពស់ ហើយនិយាយគ្នាក្នុងទីស្ងាត់ អ្នកទាំងឡាយចូរចុះមកខាងក្រោម និយាយគ្នាវិញស្តេចម្រឹគនឹងស្តាប់ផង ។ ( រុក្ខទេវតាពោធិសត្វពោលថា ) ហង្សនិយាយគ្នានឹងហង្ស ទេវតានិយាយគ្នានឹងទេវតា ប្រយោជន៍អ្វីដល់ចចកជាសត្វទទេស្អាតចាក សម្បត្តិ ៤ ក្នុងរឿងនោះ ម្នាលសត្វលាមក ឯងចូរទៅកាន់រូងវិញទៅ ។