សីហកោត្ថុកជាតកទី ៨
ក្បាលទី 46 · ទំព័រ 216
( កូនសីហៈពោលថា ) សីហៈ ១ នោះមានម្រាមជើងជាសីហៈ មានក្រចកជាសីហៈ ឈរដោយជើងជាសីហៈ តែបន្លឺឡើងប្លែកម្នាក់ឯងក្នុង ហ្វូងសីហៈ ។ ( សីហៈពោធិសត្វពោលថា ) ម្នាលកូនស្តេចសីហៈ អ្នក កុំបន្លឺឡើយ អ្នកចូរមានសំឡេងតិចនៅក្នុងព្រៃ ហ្វូងសត្វគប្បីស្គាល់អ្នកដោយ សំឡេងព្រោះសំឡេងអ្នកមិនមែនកាត់បានមកខាងពុកឡើយ ។