អដ្ឋកថា សីហកោត្ថុកជាតកទី ៨

ក្បាលទី 46 · ទំព័រ 216

[ ២២៥-២២៦ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ នូវកោកាលិកភិក្ខុ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា សីហង្គុលី សីហនខោ ដូច្នេះជាដើម ។ បានឮថា ថ្ងៃមួយកោកាលិកភិក្ខុ កាលភិក្ខុជាពហូសូតច្រើនរូបកំពុង សន្ទនាធម៌បំណងនឹងពោលដែរ ។ រឿងទាំងអស់ គប្បីឲ្យពិស្តារដោយន័យ ដែលពោលហើយខាងដើមនោះឯង ។ ព្រះសាស្តាកាលទ្រង់ស្តាប់រឿងនោះហើយទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កោកាលិកបើកបង្ញាញដោយសំឡេងរបស់ខ្លួនមិនមែនតែក្នុងកាល ឥឡូវនេះទេ សូម្បីក្នុងកាលមុនក៏បើកបង្ហាញដូចគ្នា ហើយទ្រង់នាំយករឿង ក្នុងអតីតមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី កាលនោះព្រះពោធិសត្វកើតក្នុងកំណើតរាជសីហ៍នៅអាស្រ័យក្នុងហិមវន្តប្បៈទេស ធ្វើសន្ថវៈជាមួយចចកញីមួយបានកូនមួយ ។ កូននោះកាត់ទៅបា ដោយអាការទាំងនេះ គឺម្រាមក្រចក កេសរត្រង់ក ពណ៌និងសណ្ឋាន តែសំឡេងកាត់ទៅមេ ។ ថ្ងៃមួយកាលភ្លៀងធ្លាក់ដាច់គ្រាប់ហើយពួករាជសីហ៍ នាំគ្នាបន្លឺសីហនាទប្រឡែងគ្នា កូនចចកញីនោះត្រូវការបន្លឺសីហនាទក្នុងរវាង ពួករាជសីហ៍ទាំងនោះដែរទើបបន្លឺសំឡេងដូចចចក ។ កាលនោះរាជសីហ៍ទាំងឡាយ បានស្តាប់សំឡេងរបស់ចចកនោះទើបនាំគ្នាស្ងៀម ។ កូនរាជសីហ៍រួម កំណើតរបស់ព្រះពោធិសត្វមួយទៀតបានឮសំឡេងរបស់ចចក ទើបសួរបិតា ថា បពិត្រលោកពុក រាជសីហ៍មួយនេះដូចយើងដោយពណ៌ជាដើមតែ សំឡេងរបស់សត្វនេះមិនដូចពួកយើង បពិត្រលោកពុក សត្វនេះជាសត្វ ប្រភេទណាកាលនឹងសួរទើបពោលគាថាទីមួយថា សីហៈ ១ នោះមានម្រាមជើងជាសីហៈ មានក្រចកជាសីហៈ ឈរដោយជើងជាសីហៈ តែបន្លឺឡើងប្លែកម្នាក់ឯងក្នុងហ្វូង សីហៈ ដូច្នេះ ។