សីហធម្មជាតកទី ៩

ក្បាលទី 46 · ទំព័រ 219

( អ្នកស្រែពោធិសត្វពោលថា ) នុ៎ះមិនមែនសម្រែកសីហៈ មិនមែនសម្រែកខ្លាធំ មិនមែនសម្រែកខ្លាដំបងទេ លាដ៏លាមកគេដណ្តប់ គ្របដោយស្បែកសីហៈស្រែកទេតើ ។ ( ពាណិជពោលថា ) លាដណ្តប់ដោយស្បែកសីហៈស៊ី ស្រូវសំទូងនោះអស់កាលជាយូរណាស់ហើយទាល់តែស្រែក ( ឲ្យគេដឹង ) បានជាប្រទូស្តខ្លួន ។