សីលានិសំសជាតកទី ១០

ក្បាលទី 46 · ទំព័រ 222

( សមុទ្ទទេវតាពោធិសត្វពោលថា ) អ្នកចូរឃើញផលនៃ សទ្ធា សីល ចាគៈ នាគនេះមានភេទដូចជាសំពៅនាំឧបាសកមានសទ្ធា ។ បុគ្គលគប្បីសេពគប់ជាមួយនឹងពួកសប្បុរស គប្បីធ្វើនូវ សេចក្តីស្និទ្ធស្នាលជាមួយនឹងពួកសប្បុរស ដូចជាងផ្ងូតទឹកដល់នូវសួស្តីព្រោះន ៅរួមជាមួយនឹងពួកសប្បុរស ។ ឧទ្ទាននៃអសទិសវគ្គនោះគឺ និយាយអំពីខ្មាន់ធ្នូ ១ កុញ្ជរៈ ១ មានរសតិច ១ គង្វាល សេះឈ្មោះគិរិទត្តៈ ១ ចិត្តថ្លាជាចិត្តប្រសើរ ១ ព្រះរាជា ទធិវាហនៈ ១ ចចកជម្ពុកៈ ១ សត្វមានក្រចកជាសីហៈ ១ ស្រូវសំទូង ១ នាគដ៏ប្រសើរ ១ ត្រូវជា ១០ ។