រុហកជាតកទី ១

ក្បាលទី 46 · ទំព័រ 227

( ព្រះរាជាពោធិសត្វត្រាស់ថា ) ម្នាលរុហកព្រាហ្មណ៍ដ៏ ចម្រើន ខ្សែបន្លោះធ្នូសូម្បីដាច់ហើយគេតឲ្យជាប់វិញ អ្នកចូរតភ្ជាប់ជាមួយនឹង នាងបូរាណីវិញចុះ កុំលុះក្នុងអំណាចនៃសេចក្តីក្រោធឡើយ ។ ( រុហកបុរោហិតក្រាបទូលថា ) កាលបើសម្បកក្រចៅដែល ( ទន់ ) មានទាំងជនអ្នកធ្វើក៏មាន ទូលព្រះបង្គំនឹងធ្វើនូវខ្សែបន្លោះធ្នូដទៃ មិន គួរឡើយនឹងតភ្ជាប់ជាមួយនឹងនាងបូរាណីទេ ។