អដ្ឋកថា រុហកជាតកទី ១

ក្បាលទី 46 · ទំព័រ 228

[ ២៣១-២៣២ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ការលួងលោមរបស់ភរិយាចាស់ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើម ថា អម្ភោ រុហក ឆិន្នាបិ ដូច្នេះជាដើម ។ រឿងមានជាក់ច្បាស់ក្នុងឥន្ទ្រិយជាតកអដ្ឋកនិបាត ។ ក្នុងរឿងនេះព្រះសាស្តាត្រាស់នឹងភិក្ខុនោះថា ម្នាលភិក្ខុ ស្រីនេះធ្វើនូវការវិនាស ឲ្យដល់អ្នកក្នុងកាលឥឡូវនេះក៏មិនមែន សូម្បីក្នុងកាលមុន ស្រីនេះក៏ បានធ្វើអាការឲ្យអ្នកខ្មាសក្នុងកណ្តាលបរិស័ទមួយអន្លើដោយព្រះរាជា រួចចេញ អំពីផ្ទះទៅទើបទ្រង់នាំអតីតនិទានមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងផ្ទៃនៃអគ្គមហេសីរបស់ព្រះរាជាអង្គនោះ កាលទ្រង់ ចម្រើនវ័យ គ្រាព្រះជនកសោយទិវង្គតហើយទ្រង់តាំងនៅក្នុងរាជសម្បត្តិគ្រង រាជ្យដោយធម៌ ។ ព្រះអង្គមានបុរោហិតម្នាក់ឈ្មោះរុហក ។ ភរិយារបស់ រុហកបុរោហិតនោះឈ្មោះថា បូរាណីព្រាហ្មណី ។ ព្រះរាជាព្រះទានសេះ ប្រដាប់ដោយគ្រឿងអលង្ការដល់ព្រាហ្មណ៍ ។ ព្រាហ្មណ៍ជិះទៅធ្វើរាជការ ។ លំដាប់នោះមហាជនឈរក្នុងទីនោះៗ ឃើញបុរោហិតអង្គុយលើខ្នងសេះដែល ប្រដាប់ហើយឆ្លងទៅមកទើបសរសើរសេះបុណ្ណោះថា សេះនេះស្អាតពន់ពេក រុហកបុរោហិតមកដល់ផ្ទះ ឡើងផ្ទះហៅភរិយាមកពោលថា នែនាង សេះ របស់យើងស្អាតពន់ពេក មហាជនដែលឈរសងខាងផ្លូវសរសើរតែសេះ របស់យើងបុណ្ណោះ ។ ឯព្រាហ្មណីនោះ ជាស្រីអ្នកលេងឡេះឡោះព្រោះហេតុ នោះទើបនាងឆ្លើយយ៉ាងនេះថា នែអ្នក អ្នកមិនដឹងហេតុដែលធ្វើឲ្យសេះស្អាត សេះនេះស្អាតព្រោះអាស្រ័យគ្រឿងប្រដាប់ដែលពាក់ត្រង់ខ្លួន បើអ្នកប្រាថ្នានឹង ស្អាតដូចសេះ ចូរយកគ្រឿងសេះមកពាក់ហើយទៅក្នុងចន្លោះផ្លូវហើ