មណិចោរជាតកទី ៤

ក្បាលទី 46 · ទំព័រ 243

( នាងសុជាតាពោលថា ) ពួកទេវតា ( ជាអ្នករមិលមើល ពួកជនអ្នកមានសីលក្នុងលោកនេះ ) មិនមាន រមែងប្រាសខ្ចាត់ខ្ចាយដោយ ពិត ( ពួកសមណព្រាហ្មណ៍ ) ដែលគេសន្មតថាជាលោកបាលក្នុងលោក នេះ ក៏មិនមានដោយពិត ទាំងពួកជនអ្នកហាមឃាត់នូវជនទាំងឡាយអ្នកមិន សង្រួមធ្វើតែអំពើដ៏សហ័ស ( អាក្រក់ ) ក៏មិនមានដោយពិត ។ ( ព្រះឥន្ទត្រាស់ថា ) ក្នុងរាជ្យនៃស្តេចមិនប្រកបដោយធម៌ នោះ ភ្លៀងរមែងបង្អុរចុះក្នុងកាលមិនគួរ មិនបង្អុរចុះក្នុងកាលដែលគួរ ឯ ស្តេចមិនប្រកបដោយធម៌នោះ រមែងច្យុតចាកឋានសួគ៌ត្រូវគេសម្លាប់ចោល ដោយហេតុត្រឹមប៉ុណ្ណេះដោយពិត ។