បព្វតូបត្ថរជាតកទី ៥

ក្បាលទី 46 · ទំព័រ 250

( ព្រះបាទព្រហ្មទត្តត្រាស់ថា ) ស្រះបោក្ខរណីដ៏ត្រជាក់កើត ហើយក្បែរជើងភ្នំជាទីរីករាយ ចចកកាលដឹងថា ស្រះបោក្ខរណីនោះសីហៈ រក្សាហើយក៏នៅតែផឹក ( ទឹកក្នុងស្រះនោះ ) ។ ( អមាត្យពោធិសត្វពោលថា ) បពិត្រមហារាជ ( មិនត្រឹមតែ ចចកប៉ុណ្ណេះទេ ) ពួកសត្វដែលមានជើង រមែងនាំគ្នាចុះផឹកទឹកស្ទឹងធំដែរ ( តែស្ទឹងធំនោះ ) នឹងក្លាយទៅជាមិនមែនស្ទឹងដោយហេតុនោះក៏ទេ បើ ( ស្ត្រីនោះ ) ជាទីស្រឡាញ់របស់ព្រះអង្គហើយ សូមព្រះអង្គអត់ទោសចុះ ។