វលាហកជាតកទី ៦
ក្បាលទី 46 · ទំព័រ 255
( ព្រះសាស្តាត្រាស់ថា ) ពួកនរជនណាមិនធ្វើតាមឱវាទដែល ព្រះពុទ្ធសម្តែងហើយ ពួកនរជននោះនឹងដល់នូវសេចក្តីវិនាសដូចពួកឈ្មួញ ដែលអារក្ខទឹកទាំងឡាយ ( លួងលោមហើយ ) ។ ម្យ៉ាងទៀតពួកនរជនណាធ្វើតាមឱវាទដែលព្រះពុទ្ធសម្តែង ហើយ ពួកនរជននោះនឹងដល់នូវត្រើយ គឺព្រះនិព្វានដោយសួស្តីដូចពួកឈ្មួញ ( ធ្វើតាមពាក្យ ) ដែលស្តេចវលាហកៈ ( ពោលហើយ ) ។