អដ្ឋកថា វលាហកជាតកទី ៦

ក្បាលទី 46 · ទំព័រ 255

[ ២៤១-២៤២ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុអផ្សុកមួយរូប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យេ ន កាហន្តិ ឱវាទំ ដូច្នេះជាដើម ។ សេចក្តីសង្ខេបមានដូច្នេះថា ភិក្ខុនោះកាលព្រះសាស្តាត្រាស់សួរថា ម្នាល ភិក្ខុអ្នកអផ្សុកពិតឬ ក៏ក្រាបទូលថា ករុណាព្រះអង្គពិតមែន ព្រះសាស្តា ត្រាស់សួរថា ព្រោះហេតុអ្វី ទើបក្រាបទូលថា ព្រោះឃើញមាតុគ្រាមតែង ខ្លួនយ៉ាងស្អាតម្នាក់ទើបអផ្សុកដោយកិលេស ។ លំដាប់នោះព្រះសាស្តាត្រាស់ ថា ម្នាលភិក្ខុធម្មតាស្រីទាំងនេះលួងលោមបុរសដោយរូប សំឡេង ក្លិន រស ផោដ្ឋព្វៈនិងដោយមាយ្រាស្តី ធ្វើឲ្យនៅក្នុងអំណាចរបស់ខ្លួនគេហៅថា យក្ខិនី ព្រោះលួងលោមបុរសដោយភាពញែងញ៉ង កាលដឹងថា បុរសនោះធ្លាក់នៅក្នុង អំណាចហើយ ក៏ឲ្យដល់នូវការវិនាសនៃសីលនិងការវិនាសនៃផ្នត់បវេណី ពិតហើយ ក្នុងកាលមុនពួកយក្ខិនីចូលទៅរកពួកបុរសមួយក្រុមដោយមាយា ស្ត្រីហើយលួងលោមពួកឈ្មួញឲ្យធ្លាក់នៅក្នុងអំណាចរបស់ខ្លួន លុះមានប្រុស ដទៃមកទៀតក៏សម្លាប់ពួកឈ្មួញទាំងអស់ឲ្យដល់នូវការស្លាប់ ហើយទំពាស៊ី ទាំងដែលមានឈាមហូរតាមថ្គាមទាំងសងខាង ហើយទ្រង់នាំយករឿងក្នុង អតីតមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាលត្រង់កោះតម្ពបណ្ណិមាននគរយក្ខឈ្មោះសិរិសវត្ថុ ។ ពួក យក្ខិនីនៅអាស្រ័យក្នុងនគរនោះ ។ ក្នុងកាលដែលពួកឈ្មួញសំពៅលិចសំពៅ យក្ខិនីទាំងនោះក៏នាំគ្នាប្រដាប់តាក់តែងរាងកាយកាន់របស់ទំពា របស់បរិភោគ មានពួកទាសីចោមរោមបីទារកចូលទៅរកពួកឈ្មួញដើម្បីឲ្យមនុស្សទាំងនោះ ដឹងថា ពួកយើងក៏មកដល់ទីលំនៅរបស់មនុស្ស ទើបបង្ហាញកិច្ចជាដើមថា ពួកមនុស្ស ហ្វូងគោ ឆ្កែ កំពុងធ្វើកសិកម្ម គោរក្ខកម្មជាដើមក្នុងទីនោះៗ ហើយច