មិត្តាមិត្តជាតកទី ៧

ក្បាលទី 46 · ទំព័រ 261

( ព្រះពោធិសត្វពោលថា ) បុគ្គលឃើញបុគ្គលនោះហើយ មិនញញឹមផង មិនរីករាយតបនឹងបុគ្គលនោះផង មិនឲ្យភ្នែកចំពោះបុគ្គលនោះ គឺមិនសំឡឹងចំភ្នែកនិងភ្នែកផង ប្រព្រឹត្តខ្មាំងសត្រូវ ( ចំពោះបុគ្គលនោះផង ) ។ បុគ្គលជាបណ្ឌិតឃើញហើយ ឮហើយគប្បីស្គាល់នូវបុគ្គល មិនមែនជាមិត្តដោយអាការៈទាំងឡាយណា អាការៈទាំងឡាយន៎ុះរមែងមាន តាំងនៅក្នុងបុគ្គលមិនមែនជាមិត្ត ។