អដ្ឋកថា មិត្តាមិត្តជាតកទី ៧
[ ២៤៣-២៤៤ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុមួយរូប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ន នំ ឧម្ញយតេ ទិស្វា ដូច្នេះជាដើម ។ បានឮថា ភិក្ខុមួយរូបកាន់យកសេសសំពត់មួយផ្ទាំង ដោយវិសាសៈដែល ព្រះឧបជ្ឈាយ៍ទុកដោយគិតថា កាលអញកាន់យកហើយព្រះឧបជ្ឈាយ៍របស់ អញនឹងមិនក្រោធ ហើយធ្វើជាថង់ដាក់ស្បែកជើង ខាងក្រោយទើបប្រាប់ ឧបជ្ឈាយ៍ ។ កាលឧបជ្ឈាយ៍សួរភិក្ខុនោះថា ព្រោះហេតុអ្វីទើបលោកកាន់យក សំពត់របស់ខ្ញុំ ភិក្ខុនោះឆ្លើយថា ខ្ញុំកាន់យករបស់លោកម្ចាស់ដោយស្និទ្ធ ស្នាលព្រោះគិតថា កាលអាត្មាអញកាន់យកហើយ ព្រះឧបជ្ឈាយ៍នឹងមិនក្រោធ ទើបឧបជ្ឈាយ៍ពោលថា ឈ្មោះថា វិសាសៈរបស់អ្នកនិងខ្ញុំដូចម្តេចហើយ ខឹងក្រោធ ។ ការធ្វើរបស់ឧបជ្ឈាយ៍នោះបានប្រាកដក្នុងពួកភិក្ខុ ។ ថ្ងៃមួយភិក្ខុទាំងឡាយប្រជុំគ្នាក្នុងធម្មសភាថា អាវុសោទាំងឡាយ បានឮ ថា ភិក្ខុកំលោះរូបនោះបានកាន់យកសេសសំពត់របស់ឧបជ្ឈាយ៍ដោយវិសាសៈ ហើយធ្វើជាថង់ដាក់ស្បែកជើងតែឧបជ្ឈាយ៍បែរជាក្រោធខឹងហើយសួរ ថា ឈ្មោះថា វិសាសៈរបស់អ្នកនិងខ្ញុំដូចម្តេច ព្រះសាស្តាយាងមកកាន់ ធម្មសភាត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នក អង្គុយសន្ទនាគ្នាដោយរឿងអ្វីហ្ន៎ កាលភិក្ខុទាំងនោះក្រាបទូលថា បពិត្រព្រះអង្គ ដោយរឿងឈ្មោះនេះ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះមិនមាន វិសាសៈនឹងសទ្ធិវិហារិករបស់ខ្លួនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុង កាលមុនក៏មិនមានវិសាសៈដូចគ្នា ហើយទ្រង់នាំយករឿងអតីតមកសម្តែងដូចតទៅ នេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វ កើតក្នុងត្រកូលព្រាហ្មណ៍ក្នុងដែ