រាធជាតកទី ៨
ក្បាលទី 46 · ទំព័រ 265
( ព្រាហ្មណ៍ពោលថា ) ម្នាលអ្នក អញមកអំពីទីព្រាត់ប្រាស ហើយ ទើបនឹងមកដល់ក្នុងកាលអម្បាញ់មិញនេះ ម្នាលអ្នក ចុះមាតា របស់អ្នកមិនចូលទៅសេពនឹងបុរសដទៃខ្លះទេឬ ។ ( សេកឈ្មោះរាធៈពោលថា ) បុគ្គលកាលពោលវាចា ដែលប្រកបដោយសច្ចនេះតែមិនល្អ គប្បីដេកដូចជាសេកឈ្មោះបោដ្ឋបាទ ត្រូវនាងព្រាហ្មណីដុតក្នុងជើងក្រានដូច្នោះ ។