គហបតិជាតកទី ៩
ក្បាលទី 46 · ទំព័រ 269
( គហគតីពោធិសត្វពោលថា ) ហេតុទាំង ២ យ៉ាង មិនគួរ ដល់យើង ហេតុទាំង ២ យ៉ាង យើងមិនពេញចិត្តទេ ស្រីនេះចុះកាន់ជង្រុក ហើយនិយាយថា ខ្ញុំមិនសងដូច្នេះ ។ ម្នាលម្ចាស់ស្រុក ព្រោះហេតុនោះបានជាយើងនិយាយនឹងអ្នកកាល បើជីវិតលំបាកតិច ( ប្រព្រឹត្តទៅយ៉ាងនេះកាលយើងកាន់យក ) នូវ សាច់អ្នក ( បានឲ្យ ) នូវគោចាស់ស្គមហើយធ្វើនូវការកំណត់ ២ ខែ ឥឡូវនេះមកតឿនទារក្នុងកាលដែលមិនទាន់ដល់កំណត់ ក៏អំពើនោះយើងមិន ពេញចិត្តឡើយ ។