សាធុសីលជាតកទី ១០

ក្បាលទី 46 · ទំព័រ 274

( ព្រាហ្មណ៍សួរថា ) ភាពនៃបុគ្គលមានសរីរៈល្អ ភាពនៃ បុគ្គលចាស់ ភាពនៃបុគ្គលមានជាតិល្អ ភាពនៃបុគ្គលមានសីលល្អ យើង សូមសួរអ្នកជាព្រាហ្មណ៍ថា បណ្តាបុគ្គលទាំង ៤ នាក់នោះតើយើងប្រាថ្នានូវ បុគ្គលណា ។ ( អាចារ្យពោធិសត្វពោលថា ) សេចក្តីចម្រើនរមែងមាន ក្នុងបុគ្គលមានសរីរៈល្អ យើងសូមធ្វើមនស្ការចំពោះបុគ្គលចាស់ សេចក្តី ចម្រើនរមែងមានក្នុងបុគ្គលដែលមានជាតិល្អតែសីលរមែងពេញចិត្តដល់យើង ទាំងឡាយ ។ ចប់ សាធុសីលជាតកទី ១០ ។ ចប់រុហកវគ្គទី ៥ ។ ឧទ្ទាននៃរុហកវគ្គនោះគឺ និយាយអំពីរុហកព្រាហ្មណ៍ ១ ស្រីមានរូបល្អ ១ បុរសដែល គេប្រហារដោយអង្រែ ១ ទេវតាព្រាត់ប្រាស ១ ស្រះបោក្ខរណី ១ ជាគម្រប់ ៥ តពីនោះមកពួកឈ្មួញរួចពីអារក្សទឹក ១ ញញឹម ១ ការមកអស់កាលដ៏យូរ ១ ជង្រុក ១ សរីរៈ ១ ត្រូវជា ១០ ជាតក ។