ពន្ធនាគារជាតកទី ១

ក្បាលទី 46 · ទំព័រ 279

( តាបសពោធិសត្វពោលថា ) ចំណងណាកើតអំពីដែកក្តី កើតអំពីឈើក្តី កើតអំពីស្មៅដំណេកទន្សាយក្តី ចំណងនោះអ្នកប្រាជ្ញទាំងឡាយ មិនហៅថា ចំណងមាំឡើយ ជនទាំងឡាយ មានសេចក្តីត្រេកអរដ៏ក្រៃលែង ក្នុងកែវមណី និងកុណ្ឌលទាំងឡាយផង សេចក្តីអាឡោះអាល័យក្នុងកូន និងប្រពន្ធទាំងឡាយផង ។ អ្នកប្រាជទាំងឡាយពោលថា ចំណងនុ៎ះមាំ អាចទាញសត្វ ទម្លាក់ចុះក្នុងអបាយ ជាចំណងដ៏ធូរតែបុគ្គលស្រាយបានដោយក្រ ចំណែក ខាងអ្នកប្រាជ្ញទាំងឡាយបានកាត់នូវចំណង គឺកិលេសនេះហើយមិនមានសេចក្តីអាឡោះអាល័យ បានលះបង់នូវសេចក្តីសុខក្នុងកាម ចៀសចេញទៅ ។