កេឡិសីលជាតកទី ២
ក្បាលទី 46 · ទំព័រ 285
( ព្រះសាស្តាត្រាស់ថា ) ហង្សទាំងឡាយក្តី ក្រេលោទាំងឡាយ ក្តី ក្ងោកទាំងឡាយក្តី ដំរីទាំងឡាយក្តី ពួកម្រឹគពិសេសក្តី សត្វទាំងអស់ រមែងខ្លាចសត្វសីហៈ ( ព្រោះ ) ការប្រៀបផ្ទឹមក្នុងកាយមិនមានឡើយ។ បណ្តាមនុស្សទាំងឡាយ ( មនុស្សណា ) បើទុកជាខ្លួននៅ ក្មេងតែមានប្រាជ្ញាវាងវៃ មនុស្សនោះទើបឈ្មោះថា ធំក្នុងពួកមនុស្សនោះ មនុស្សល្ងង់ខ្លៅសូម្បីមានសរីរៈ ( ធាត់ធំ ) ក៏មិនឈ្មោះថាធំឡើយ ។