អដ្ឋកថា កេឡិសីលជាតកទី ២

ក្បាលទី 46 · ទំព័រ 285

[ ២៥៣-២៥៤ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ព្រះលកុណ្តកភទ្ទិយត្ថេរ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ហំសា កោញ្ចា មយូរា ច ដូច្នេះជាដើម ។ បានឮថា ព្រះលកុណ្តកភទ្ទិយត្ថេរជាអ្នកប្រាកដឈ្មោះបោះសំឡេងក្នុង ព្រះពុទ្ធសាសនាមានសំឡេងពីរោះ ជាអ្នកសម្តែងធម៌ពីរោះ ជាព្រះមហាខីណាស្រពសម្រេចបដិសម្ភិទាក្នុងចំណោមព្រះមហាថេរ ៨០ អង្គតែលោក មានរាងកាយតូចទាប ដូចគ្នានឹងសាមណេរដែលត្រូវគេលលេង ។ ថ្ងៃមួយ លោកថ្វាយបង្គំព្រះតថាគតហើយទៅកាន់ខ្លោងទ្វារវត្តជេតពន ភិក្ខុអ្នកជនបទ ប្រមាណ ៣០ រូបទៅកាន់វត្តជេតពនដោយគិតថានឹងថ្វាយបង្គំព្រះតថាគត ឃើញព្រះថេរៈត្រង់ខ្លោងទ្វារវិហារដោយការរពឹសដៃ ទើបនាំគ្នាចាប់ព្រះថេរៈ ត្រង់ជាយចីវរ ត្រង់ដៃ ត្រង់ក្បាល ត្រង់ច្រមុះ ត្រង់ត្រចៀក អង្រួនដោយ សម្គាល់ថា សាមណេរ កាលទុកបាត្រចីវរហើយក៏នាំគ្នាចូលទៅគាល់ព្រះសាស្តា ថ្វាយបង្គំហើយអង្គុយ កាលព្រះសាស្តាទ្រង់ធ្វើបដិសណ្ឋារៈដោយ ព្រះតម្រាស់ដ៏ពីរោះទើបទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន បានឮថា ព្រះថេរៈ មួយអង្គឈ្មោះលកុណ្តកភទ្ទិយត្ថេរជាសាវ័ករបស់ព្រះអង្គសម្តែងធម៌ ពីរោះ ឥឡូវនេះព្រះថេរៈរូបនោះគង់នៅឯណា ព្រះសាស្តាត្រាស់សួរថា ម្នាល ភិក្ខុទាំងឡាយ ពួកអ្នកប្រាថ្នានឹងឃើញភិក្ខុរូបនោះឬ ក៏ក្រាបទូលថា ខ្ញុំព្រះអង្គ ទាំងឡាយប្រាថ្នានឹងឃើញ ។ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលពួកអ្នកឃើញត្រង់ខ្លោងទ្វារហើយពួកអ្នកឆ្គាំឆ្គងដៃចាប់ត្រង់ជាយចីវរ ជាដើម ភិក្ខុរូបនោះឯងគឺ លកុណ្តកភទ្ទិយៈ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន សាវ័កដែលដល់ព្រមដោយអភិនីហារ បានតាំងសេចក្តី ប្រា