ខន្ធបរិត្តជាតកទី ៣
( តាបសពោធិសត្វពោលថា ) ភាវៈជាមិត្តរបស់អាត្មាអញ ( ចូរមានជាមួយ ) នឹងត្រកូលស្តេចនាគឈ្មោះ វិរូបក្ខៈទាំងឡាយផង ភាវៈ ជាមិត្តរបស់អាត្មាអញ ( ចូរមានជាមួយ ) នឹងត្រកូលស្តេចនាគឈ្មោះ ឯរាបថៈទាំងឡាយផង ភាវៈជាមិត្តរបស់អាត្មាអញ ( ចូរមានជាមួយ ) នឹង ត្រកូលស្តេចនាគឈ្មោះ ឆព្យាបុត្តៈទាំងឡាយផង ភាវៈជាមិត្តរបស់អាត្មាអញ ( ចូរមានជាមួយ ) នឹងត្រកូលស្តេចនាគឈ្មោះ កណ្ញាគោតមកៈទាំងឡាយ ផង ភាវៈជាមិត្តរបស់អាត្មាអញ ( ចូរមានជាមួយ ) នឹងសត្វឥតជើងទាំងឡាយ ផង ភាវៈជាមិត្តរបស់អាត្មាអញ ( ចូរមានជាមួយ ) នឹងសត្វជើង ២ ទាំងឡាយផង ភាវៈជាមិត្តរបស់អាត្មាអញ ( ចូរមានជាមួយ ) នឹងសត្វ ជើង ៤ ទាំងឡាយផង ភាវៈជាមិត្តរបស់អាត្មាអញ ( ចូរមានជាមួយ ) នឹងសត្វជើងច្រើនទាំងឡាយផង សត្វឥតជើងកុំបៀតបៀនអាត្មាអញឡើយ សត្វជើង ២ កុំបៀតបៀនអាត្មាអញឡើយ សត្វជើង ៤ កុំបៀតបៀនអាត្មាអញ ឡើយ សត្វជើងច្រើនកុំបៀតបៀនអាត្មាអញឡើយ សព្វសត្វទាំងឡាយ ផង សព្វប្រាណទាំងឡាយផង សព្វភូតទាំងឡាយផងទាំងអស់គ្នា សូម សព្វសត្វ ( ទាំងនោះ ) ឃើញនូវសេចក្តីចម្រើនទាំងឡាយ សេចក្តីលាមក អាក្រក់តិចតួចកុំមកដល់ឡើយ គឺថាកុំកើតមានដល់សត្វទាំងនោះឡើយ ។ ព្រះពុទ្ធមានគុណប្រមាណមិនបាន ព្រះធម៌មានគុណប្រមាណមិនបាន ព្រះសង្ឃមានគុណប្រមាណមិនបាន សត្វលូនឬសត្វវារទាំងឡាយ គឺ ពស់ ខ្ទួយ ក្អែប ពីងពាង តុកកែនិងកណ្តុរសុទ្ធតែមានប្រមាណ ( មិនច្រើនដូចគុណព្រះរតនៈត្រៃ ) កិរិយារក្សា អាត្មាអញបានធ្វើហើយ កិរិយាការពារអាត្មាអញបានធ្វើហើយ ពួកសត្វ ( កាច ) ទាំងឡាយ ចូរ ចៀសចេញទៅ អាត្មាអញ ( ធ្វើ ) នូវនមស្ការចំពោះព្រះមានព្រះភាគ នមស្ការចំពោះព្រះសម្មាសម្ពុទ្ធទាំងឡាយ ៧