វីរកជាតកទី ៤

ក្បាលទី 46 · ទំព័រ 301

( ប្រពន្ធរបស់ក្អែកគោកសួរថា ) នែក្អែកទឹកឈ្មោះវីរកៈ អ្នកឃើញសត្វស្លាបដែលពោលពាក្យពីរោះ មានផ្នួតកដូចជាផ្នួតកនៃក្ងោក ជា ក្អែកគោកឈ្មោះសវិដ្ឋកៈ ជាប្តីរបស់ខ្ញុំដែរឬ ។ ( ក្អែកទឹកពោធិសត្វពោលថា ) ក្អែកសវិដ្ឋកៈ កាលធ្វើ តាមសត្វស្លាបអ្នកត្រាច់ទៅក្នុងទឹកនិងលើគោក បានបរិភោគត្រីស្រស់ជានិច្ច នោះត្រូវសារាយព័ន្ធព័ទ្ធស្លាប់ទៅហើយ ។