អដ្ឋកថា វីរកជាតកទី ៤

ក្បាលទី 46 · ទំព័រ 301

[ ២៥៧-២៥៨ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ការធ្វើត្រាប់ព្រះសុគត ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អបិ វីរក បស្សេសិ ដូច្នេះជាដើម ។ សេចក្តីសង្ខេបថា កាលព្រះថេរៈទាំងឡាយនាំបរិស័ទរបស់ទេវទត្តមក គាល់ព្រះសាស្តា ទ្រង់ត្រាស់សួរថា ម្នាលសារីបុត្ត ទេវទត្តឃើញពួកអ្នក ហើយបានធ្វើដូចម្តេច ព្រះសារីបុត្តក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ទេវទត្តត្រាប់តាមបែបព្រះសុគត ទើបទ្រង់ត្រាស់ថា ម្នាលសារីបុត្ត ទេវទត្ត ធ្វើត្រាប់តាមតថាគតដល់នូវសេចក្តីវិនាស មិនតែក្នុងឥឡូវនេះទេ សូម្បីក្នុង កាលមុនក៏ដល់នូវសេចក្តីវិនាសមកហើយ ព្រះថេរៈទូលអារាធនា ទើបទ្រង់ នាំយករឿងក្នុងអតីតមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតក្អែកទឹក ក្នុងហិមវន្តប្បទេស អាស្រ័យស្រះមួយ រស់នៅមានឈ្មោះថា វីរកៈ ។ គ្រានោះក្នុងដែនកាសី ស្រូវអង្កររកបានដោយ លំបាកឡើងថ្លៃ ពួកមនុស្សមិនអាចឲ្យអាហារក្អែកឬធ្វើពលីកម្មដល់យក្ខនិង នាគបាន ។ ទើបក្អែកទាំងឡាយចេញអំពីទីអត់ឃ្លានចូលព្រៃដោយច្រើន ។ ក្នុងក្អែកទាំងនោះមានក្អែកមួយឈ្មោះសវិដ្ឋកៈ នៅក្នុងក្រុងពារាណសីនាំក្អែក ញីទៅកាន់លំនៅរបស់ក្អែកឈ្មោះវីរកៈ អាស្រ័យស្រះនោះរស់នៅត្រង់ចំណែក មួយ ។ ថ្ងៃមួយក្អែកឈ្មោះសវិដ្ឋកៈរកចំណីក្នុងស្រះនោះឃើញក្អែកវីរកៈ ឆាបត្រីក្នុងទឹករួចឡើងមកសំដិលខ្លួនឲ្យស្ងួត ទើបគិតថា អញអាស្រ័យក្អែក នេះហើយអាចរកត្រីបានច្រើន អញនឹងប្រណិប័តន៍ក្អែកនេះហើយចូលទៅរក ក្អែកវីរកៈនោះ កាលក្អែកវីរកៈសួរថា មានការអ្វីសម្លាញ់ ។ ក្អែកសវិដ្ឋកៈ ឆ្លើយថា បពិត្រលោកម្ចាស់ ខ