គង្គេយ្យជាតកទី ៥
ក្បាលទី 46 · ទំព័រ 305
( អណ្តើកពោលថា ) ត្រីទាំងឡាយនៅក្នុងទន្លេគង្គាក៏ល្អ ត្រីទាំងឡាយនៅក្នុងទន្លេយមុនាក៏ល្អ តែបុរសមានជើង ៤ នេះមានបរិមណ្ឌល ដូចដើមជ្រៃផង មានកវែងដូចចន្ទោលនៃរថផង ល្អរុងរឿង លើសអ្នកទាំងឡាយ រាល់គ្នាទៅទៀត ។ ( ត្រីទាំងឡាយពោលថា ) យើងសួរហេតុណា មិនប្រាប់ ហេតុនោះ យើងសួរហើយត្រឡប់ប្រាប់ហេតុដទៃវិញ សត្វសរសើរតែខ្លួន ឯងនេះមិនគាប់ចិត្តយើងទេ ។