អដ្ឋកថា កុរុង្គមិគជាតកទី ៦

ក្បាលទី 46 · ទំព័រ 309

[ ២៦១-២៦២ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធ ទេវទត្តភិក្ខុ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ឥង្ឃ វទ្ធមយំ បសំ ដូច្នេះជាដើម ។ មានសេចក្តីសង្ខេបថា ក្នុងកាលនោះព្រះសាស្តាទ្រង់ស្តាប់ថា ទេវទត្ត ព្យាយាមផ្តាច់ព្រះជន្មព្រះអង្គទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ព្យាយាមផ្តាច់ជីវិតរបស់តថាគតមិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាល មុនក៏ព្យាយាមដូចគ្នា ហើយទ្រង់នាំយករឿងក្នុងអតីតមកសម្តែងដូចតទៅនេះ ថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វយោនយកកំណើតជាប្រើស អាស្រ័យនៅត្រង់ព្រៃល្បោះមួយ កន្លែងមិនឆ្ងាយអំពីទីនោះ មានស្រះមួយនៅក្នុងព្រៃ មិនឆ្ងាយអំពីស្រះនោះមាន ចចាតមួយឈ្មោះសតបត្ត អាស្រ័យនៅត្រង់ចុងឈើមួយដើម ។ ក្នុងស្រះ នោះមានអណ្តើកមួយនៅអាស្រ័យ ។ សត្វទាំង ៣ នោះជាសម្លាញ់នឹងគ្នា នៅរួមគ្នាដោយសេចក្តីស្រឡាញ់ ។ កាលនោះ ព្រានម្នាក់ត្រាច់ទៅក្នុងព្រៃជួប ស្នាមជើងប្រើសត្រង់កំពង់ដែលចុះផឹកទឹកទើបដាក់អន្ទាក់ព្រ័ត្រដ៏រឹងដូចច្រវាក់ ដែកហើយត្រឡប់ទៅ ។ ព្រះពោធិសត្វមកផឹកទឹកជាប់អន្ទាក់តាំងពីបឋមយាម ទើបស្រែកឲ្យដឹងថាខ្លួនជាប់អន្ទាក់ ហើយសត្វចចាតឮសំឡេងព្រះពោធិសត្វ ទើបចុះអំពីដើមឈើ អណ្តើកក៏ឡើងអំពីទឹកប្រឹក្សាគ្នាថា គួរធ្វើដូចម្តេចល្អ សត្វចចាតប្រាប់អណ្តើកថា នែសម្លាញ់ អ្នកមានធ្មេញចូរកកេរអន្ទាក់នេះចុះ ខ្ញុំនឹងទៅរារាំងមិនឲ្យព្រានមកបាន ដោយសេចក្តីព្យាយាមដែលយើងទាំងពីរ ធ្វើនេះសម្លាញ់របស់យើងនឹងរួចជីវិត កាលនឹងប្រកាសអត្ថនេះ ទើបពោល គាថាទីមួយថា ម្នាលអណ្តើក សូមអ្នកកាត់នូវអន្ទាក់ព្រ័ត្រដោយធ្មេញចុះ យើ