អស្សកជាតកទី ៧

ក្បាលទី 46 · ទំព័រ 314

( សត្វកំពោងញីពោលថាកាលពីដើម ) ឧយ្យានប្រទេស នេះ ខ្ញុំបានត្រាច់ទៅជាមួយនឹងស្តេចអស្សកៈជាប្តី ជាទីស្រឡាញ់ដែលខ្ញុំ ប្រាថ្នាគេៗប្រាថ្នានូវខ្ញុំ ។ សេចក្តីសុខនិងទុក្ខថ្មីតែងបិទបាំងនូវសុខ និងទុក្ខចាស់ ព្រោះ ហេតុនោះ សត្វកំពោងឈ្មោលជាទីស្រឡាញ់របស់ខ្ញុំ ជាងស្តេចអស្សកទៅទៀត ។