សុំសុមារជាតកទី ៨
ក្បាលទី 46 · ទំព័រ 320
( ស្វាពោធិសត្វពោលថា ) ផ្លែឈើទាំងឡាយណា ( ដែល អ្នកឃើញហើយ ) នាត្រើយសមុទ្ទខាងនាយ ផ្លែឈើទាំងនោះគឺ ផ្លែស្វាយ ក្តី ផ្លែព្រីងក្តី ផ្លែខ្នុរក្តីមិនគួរដល់យើងឡើយ ដើមល្វា ( នេះឯង ) ជាឈើ ដ៏ប្រសើររបស់យើង ។ សរីរៈរបស់អ្នកធំមែន ប៉ុន្តែប្រាជ្ញាសមគួរនឹងសរីរៈនោះមិន មាន នែក្រពើ ឯងត្រូវអញបញ្ឆោតហើយឥឡូវចូរឯងទៅតាមស្រួលចុះ ។