អដ្ឋកថា សុំសុមារជាតកទី ៨

ក្បាលទី 46 · ទំព័រ 320

[ ២៦៥-២៦៦ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ទេវទត្តដែលព្យាយាមផ្តាច់ព្រះជន្មព្រះអង្គ ត្រាស់ព្រះធម្មទេសនានេះ មាន ពាក្យផ្តើមថា អលមេតេហិ អម្ពេហិ ដូច្នេះជាដើម ។ មានសេចក្តីសង្ខេបដូច្នេះថា ក្នុងកាលនោះព្រះសាស្តាទ្រង់បានឮថា ទេវទត្ត ព្យាយាមសម្លាប់ព្រះអង្គទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ទេវទត្តព្យាយាម សម្លាប់តថាគតមិនមែនតែក្នុងកាលឥឡូវនេះទេសូម្បីក្នុងកាលមុនក៏ព្យាយាម ដូចគ្នា តែមិនអាចធ្វើសូម្បីត្រឹមតែការតក់ស្លុតឲ្យកើតដល់តថាគតបានឡើយ ហើយទ្រង់នាំយករឿងក្នុងអតីតមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតពានរ ក្នុងហិមវន្តប្បទេស មានកម្លាំងដូចដីរីសា សម្បូរដោយសន្ទុះ មានរាងកាយធំដល់ព្រមដោយលម្អ អាស្រ័យនៅក្នុង ដងព្រៃត្រង់ស្ទឹងបត់ ។ ក្នុងកាលនោះក្រពើមួយអាស្រ័យក្នុងស្ទឹងគង្គា ប្រពន្ធ របស់ប្រពើឃើញកាយរបស់ព្រះពោធិសត្វហើយ កើតចាញ់ផ្ទៃចង់ស៊ីសាច់ បេះដូងរបស់ព្រះពោធិសត្វ ទើបប្រាប់ក្រពើជាប្តីថា បពិត្រអ្នក ខ្ញុំចង់ស៊ីសាច់ បេះដូងរបស់ស្តេចស្វា ។ ក្រពើជាប្តីប្រាប់ថា នែនាង យើងជាសត្វត្រាច់ ទៅក្នុងទឹក ស្វាជាសត្វត្រាច់ទៅលើគោក យើងនឹងចាប់ស្វានោះបានដូចម្តេចក្រ ពើញីប្រាប់ថា សូមអ្នករកឧបាយចាប់ស្វានោះឲ្យបានបើចាប់មិនបានខ្ញុំនឹង ស្លាប់ ។ ក្រពើឈ្មោលលួងលោមថា កុំគិតច្រើនឡើយ មានឧបាយមួយខ្ញុំ យកបេះដូងស្តេចពានរនោះឲ្យនាងស៊ីទាល់តែបាន ទើបចូលទៅរកព្រះពោធិសត្វ ក្នុងកាលដែលព្រះពោធិសត្វមកផឹកទឹកក្នុងស្ទឹងគង្គាហើយអង្គុយសម្រាក ត្រង់ច្រាំងស្ទឹងពោលយ៉ាងនេះថា បពិត្រស្តេចពានរ អ្នកតែម