អដ្ឋកថា កក្ករជាតកទី ៩

ក្បាលទី 46 · ទំព័រ 324

[ ២៦៧-២៦៨ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុកំលោះ ដែលជាសទ្ធិវិហារិករបស់ព្រះធម្មសេនាបតីសារីបុត្ត ត្រាស់ព្រះ ធម្មទេសនានេះ មានពាក្យផ្តើមថា ទិដ្ឋា មយា វនេ រុក្ខា ដូច្នេះជាដើម ។ បានឮថា ភិក្ខុកំលោះរូបនោះជាអ្នកឈ្លាសក្នុងការរក្សារាងកាយរបស់ខ្លួន មិនឆាន់របស់ត្រជាក់ពេក ក្តៅពេក ព្រោះក្រែងរាងកាយមិនសប្បាយ មិន ចេញទៅខាងក្រៅ ព្រោះខ្លាចរាងកាយប៉ះរងានិងក្តៅ មិនឆាន់ចង្ញាន់ដែលស្លែង ព្រោះភិក្ខុរូបនោះជាអ្នកឈ្លាសក្នុងការរក្សារាងកាយ ទើបប្រាកដទៅក្នុងកណ្តាល សង្ឃ ។ ភិក្ខុទាំងឡាយប្រជុំសន្ទនាគ្នាក្នុងធម្មសភាថា អាវុសោទាំងឡាយ បានឮថា ភិក្ខុកំលោះរូបនោះជាអ្នកឈ្លាសក្នុងការរក្សារាងកាយរបស់ខ្លួន ព្រះសាស្តា យាងមកត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះពួកអ្នក អង្គុយប្រជុំសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងនោះក្រាបទូលថា បពិត្រព្រះអង្គ ដ៏ចម្រើនដោយរឿងឈ្មោះនេះ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុកំលោះរូបនេះមិនមែនឈ្លាសក្នុងការរក្សារាងកាយតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន ភិក្ខុនេះក៏ជាអ្នកឈ្លាសដូចគ្នា ហើយទ្រង់នាំយករឿងក្នុង អតីតមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតជារុក្ខទេវតាក្នុងដងព្រៃធំ ។ កាលនោះមានព្រានបក្សីម្នាក់ បីមាន់ធ្នាក់មួយកាន់អន្ទាក់និងជង់ទៅដាក់មាន់ក្នុងព្រៃ ផ្តើមនឹងទាក់មាន់របស់ ខ្លួនដែលរួចចូលព្រៃអំពីមុននោះ ។ មាន់នោះព្រោះដឹងក្នុងអន្ទាក់ទើបមិនព្រម ចូលទៅជិតចេះតែថយរឿយៗ ទើបនាយព្រានយកមែកឈើនិងស្លឹកឈើបិទបាំង ខ្លួន រំកិលអន្ទាក់និងជង់ត