កន្ទគលកជាតកទី ១០
ក្បាលទី 46 · ទំព័រ 327
( សត្វសសេះឈ្មោះកន្ទគលកៈពោលថា ) ម្នាលសសេះ ឈ្មោះខទិរវនិយៈដ៏ចម្រើន អំបែងក្បាលបែកហើយដោយការប្រហារតែម្តង ព្ធដ៏ដើមឈើណា ដើមឈើនេះ មានស្លឹកល្អិតប្រកបដោយបន្លា តើជាឈើ ឈ្មោះអ្វី ។ ( ខទិរនិវយពោលថា ) ឱហ្ន៎ សសេះនេះកាលចោះនូវឈើ ក្នុងព្រៃទាំងឡាយបានហើរទៅក្នុងពួកឈើមិនមានខ្លឹម ជាចំណែកនៃឈើស្ងួត ក្នុងកាលជាខាងក្រោយមកសសេះ ( នេះ ) បានហើរមកទម្លាយអំបែងក្បាល ( របស់ខ្លួន ) នឹងដើមសង្កែជាឈើមានខ្លឹមអំពីកំណើត ។ ឧទ្ទាននៃនតំទឡវគ្គនោះគឺ និយាយអំពីចំណងមាំ ១ ហង្សប្រសើរ ១ ស្តេចនាគឈ្មោះ វិរូបក្ខៈ ១ ក្អែកគោកឈ្មោះសវិដ្ឋកៈ ១ ត្រីដ៏ប្រសើរ ១ ប្រើស ១ ស្តេចឈ្មោះអស្សកៈ ១ ផ្លែស្វាយដ៏ប្រសើរ ១ មាន់ ១ សសេះ ១ ត្រូវជា ១០ ។