អដ្ឋកថា កន្ទគលកជាតកទី ១០
[ ២៦៩-២៧០ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធ ភិក្ខុទេវទត្តដែលត្រាប់លំនាំព្រះសុគត ត្រាស់ព្រះធម្មទេសនានេះ មានពាក្យ ផ្តើមថា អម្ភោ កោ នាមយំ រុក្ខោ ដូច្នេះជាដើម ។ មានរឿងសង្ខេបថា ក្នុងកាលនោះព្រះសាស្តាទ្រង់ឮថា ទេវទត្តយកលំនាំ ព្រះសុគតទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ទេវទត្តយកលំនាំតថាគតដល់ នូវសេចក្តីវិនាសមិនមែនតែក្នុងកាលឥឡូវនេះទេសូម្បីក្នុងកាលមុនក៏បានដល់ នូវសេចក្តីវិនាសមកហើយ ទើបទ្រង់នាំយករឿងក្នុងអតីតមកសម្តែងដូចតទៅ នេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតសត្វសសេះក្នុងហិមវន្តប្បទេស ។ សសេះនោះ មានឈ្មោះថា ខទិរវនិយៈ ត្រាច់រកអាហារក្នុងព្រៃគគីរ ។ បក្សីនោះមាន សម្លាញ់មួយឈ្មោះកន្ទគលកៈ ។ កន្ទគលកៈស្វែងរកស៊ីក្នុងព្រៃរលួសផ្អុង ថ្ងៃមួយសសេះឈ្មោះកន្ទគលកៈបានទៅរកបក្សីឈ្មោះខទិរវនិយៈ ។ ខទិរវនិយៈត្រេកអរពោលថា សម្លាញ់របស់អញមកហើយទើបនាំកន្ទគលកៈចូលទៅ កាន់ព្រៃគគីរ ប្រើចំពុះចោះដើមគគីរបានសត្វល្អិតអំពីដើមឈើនោះមកឲ្យ កន្ទគលកៈស៊ីសត្វល្អិតដែលសម្លាញ់ឲ្យហើយដូចនំដ៏ឆ្ងាញ់ កាលកន្ទគលកៈ កំពុងស៊ីនោះ ទើបកើតមានះឡើងថា ខទិរវនិយៈនេះកើតក្នុងកំណើតសសេះ សូម្បីអញក៏កើតក្នុងកំណើតដូចគ្នា រឿងអ្វីដែលអញត្រូវអាស្រ័យចំណីដែល គេឲ្យ អញនឹងរកចំណីក្នុងព្រៃគគីរឯង ។ កន្ទគលកៈពោលនឹងខទិរវនិយៈថា នែសម្លាញ់ ចូរអ្នកកុំលំបាកឡើយ ខ្ញុំនេះឯងនឹងរកស៊ីក្នុងព្រៃគគីរ ។ លំដាប់នោះទើបខទិរវនិយៈពោលថា នែ សម្លាញ់ អ្នកធ្លាប់រស់នៅដោយការរកស៊ីក្នុងព្រៃឈើមិនមានខ្លឹមដូចជាដើម រកានិងដើមរលួសផ្អុងជាដើម ចំណែកដើមគគីរជាឈើមានខ្ល