សោមទត្តជាតកទី ១

ក្បាលទី 46 · ទំព័រ 332

( ពោធិសត្វពោលថាបពិត្រលោកអាពុក ) លោកមិន មានសេចក្តីធ្វេសប្រហែសជានិច្ច បានធ្វើសេចក្តីព្យាយាមក្នុងព្រៃស្មសានដ៏ ដេរដាសដោយគុម្ពនៃស្បូវរណ្តាសអស់ ១ ឆ្នាំ ( កាលបើដូច្នេះ ) លោក ចូរទៅកាន់បរិសទ្យហើយធ្វើ ( នូវហេតុនោះ ) ឲ្យទៅជាហេតុដទៃវិញ សេចក្តីព្យាយាមរមែងមិនរក្សានូវបុគ្គលដែលឥតប្រាជ្ញាឡើយ ។ ( ព្រាហ្មណ៍ពោលថា ) ម្នាលសោមទត្តជាកូន ធម្មតាជន អ្នកសូមគេរមែងដល់នូវហេតុ ២ យ៉ាង គឺមិនបាននូវទ្រព្យ ១ បាននូវទ្រព្យ ១ ព្រោះថា ការសូមគេរមែងមានសភាពយ៉ាងនេះជាធម្មតា ។