ឧច្ឆិដ្ឋភត្តជាតកទី ២

ក្បាលទី 46 · ទំព័រ 337

( ព្រាហ្មណ៍ពោលថា ) អាការខាងលើដទៃ អាការខាងក្រោម ដទៃ ម្នាលនាងព្រាហ្មណី អញសួរចំពោះនាងថា បាយខាងក្រោមតើ ដូចម្តេច បាយខាងលើតើដូចម្តេច ។ ( កូនអ្នករបាំពោធិសត្វពោលថា ) ម្នាលអ្នកដ៏ចម្រើន ខ្ញុំ អ្នករបាំ ជាអ្នកសូម មកដល់ក្នុងទីនេះ ឯសហាយរបស់នាងព្រាហ្មណីនេះ ចុះទៅហើយកាន់ជង្រុក អ្នកស្វែងរកនូវបុរសណា បុរសនោះនេះឯង ។