ភរុរាជជាតកទី ៣

ក្បាលទី 46 · ទំព័រ 341

( ព្រះសាស្តាត្រាស់ថា ) តថាគតបានឮដូច្នេះថា ស្តេចនៅក្នុង ដែនភរុបានធ្វើនូវទោសដល់ពួកឥសី ស្តេចនោះ ( ដល់នូវឆន្ទាគតិ ) ក៏ ដាច់សូន្យព្រមទាំងដែនដល់នូវសេចក្តីវិនាស ។ ព្រោះហេតុនោះអ្នកប្រាជ្ញទាំងឡាយ តែងមិនសរសើរនូវការ លុះក្នុងឆន្ទាគតិ ( បុគ្គល ) មានចិត្ត គឺកិលេសមិនប្រទូស្តហើយគប្បីពោល នូវវាចាដែលប្រកបដោយសច្ចៈ ។