អដ្ឋកថា ភរុរាជជាតកទី ៣
[ ២៧៥-២៧៦ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ស្តេចកោសល ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ឥសីនមន្តរំ កត្វា ដូច្នេះជាដើម ។ សេចក្តីពិស្តារថា លាភនិងសក្ការៈបានកើតឡើងជាច្រើនដល់ព្រះដ៏មាន ព្រះភាគនិងភិក្ខុសង្ឃ ។ ដូចព្រះធម្មសង្គាហកាចារ្យពោលទុក ( ក្នុងខុទ្ទកនិកាយឧទាន ) ថា សម័យនោះឯងព្រះមានព្រះភាគ គេធ្វើសក្ការៈគោរព រាប់អានបូជាកោតក្រែង បានចីវរបិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារជាប្រក្រតី ។ សូម្បីភិក្ខុសង្ឃ ក៏គេធ្វើសក្ការៈគោរពរាប់អានបូជា កោតក្រែង បានចីវរបិណ្ឌបាត សេនាសនៈនិងគិលានប្បច្ចយភេសជ្ជបរិក្ខារ ដែរ ។ ចំណែកពួកបរិព្វាជកអន្យតិរ្ថិយគេមិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជា មិនកោតក្រែង មិនបានចីវរបិណ្ឌបាត សេនាសនៈនិង គិលានប្បច្ចយភេសជ្ជបរិក្ខារជាប្រក្រតីឡើយ ដូច្នេះ ។ ពួកបរិព្វាជកទាំងនោះសាបសូន្យចាកលាភនិងសក្ការៈយ៉ាងនេះ ទើបប្រជុំ ប្រឹក្សាគ្នាទាំងពេលថ្ងៃ និងពេលយប់ថា តាំងអំពីព្រះសមណគោតមកើតឡើង មក ពួកយើងសាបសូន្យចាកលាភនិងសក្ការៈ ព្រះសមណគោតមបែរជាបាន លាភនិងយសដ៏លើសលន់ សម្បត្តិនេះ កើតដល់ព្រះសមណគោតមដោយ ហេតុអ្វីហ្ន៎ ក្នុងពួកបរិព្វាជកទាំងនោះពួកខ្លះពោលយ៉ាងនេះថា ព្រះសមណ គោតមបានធ្វើវត្ថុស្អាតល្អជាទីរីករាយនៃអ្នកជម្ពូទ្វីបទាំងមូល ហេតុនោះទើប លាភសក្ការៈកើតដល់សមណគោតម ។ ពួកដ៏សេសពោលថា នុ៎ះក៏មានហេតុ ផល សូម្បីពួកយើង បើធ្វើអារាមតិរ្ថិយខាងក្រោយវត្តជេតពនមហាវិហារ ក៏គង់មានលាភយ៉ាងនោះដែរ ។ ពួកបរិព្វាជកទាំងអស់យល់ឃើញថានឹងធ្វើ យ៉ាងនោះទើបសម្រេចថា បើពួកយើងមិនក្រាបទូលព្រះរាជាជាមុន សាង អារាមពួកភិក្ខុនឹងរារ