កច្ឆបជាតកទី ៥

ក្បាលទី 46 · ទំព័រ 353

( អាមាត្យពោធិសត្វពោលថា ) អណ្តើកកាលបើឈើខ្លួន ពាំសប់ហើយហានិយាយសម្លាប់នូវខ្លួនឯង ឈ្មោះថាសម្លាប់ដោយវាចារបស់ ខ្លួន ។ បពិត្រព្រះអង្គមានព្យាយាមប្រសើរជាងជន ( ឯបណ្ឌិត បុរស ) ឃើញនូវហេតុនេះហើយ មិនគប្បីបព្ចោញវាចាជាកុសលឲ្យហួស វេលា ព្រះអង្គគង់នឹងទតឃើញអណ្តើកដែលដល់នូវសេចក្តីវិនាសព្រោះតែ និយាយច្រើន ។