មច្ឆជាតកទី ៦
ក្បាលទី 46 · ទំព័រ 358
( ត្រីឈ្មោលពោលថា ) ភ្លើងនេះអញមិនក្តៅ ឈើស្រួច ដែលគេបិតសម្រួចល្អហើយក៏អញមិនឈឺ អញឈឺតែត្រង់មេត្រីសម្គាល់អញ ថាទៅត្រេកអរនឹងមេត្រីដទៃនោះ ។ ភ្លើងគឺ រាគៈនោះរលាកនូវអញផង ចិត្ត ( ដ៏សម្បយុត្តដោយ រាគៈ ) ក៏ញ៉ាំងអញឲ្យក្តៅផង បពិត្រព្រានសំណាញ់ទាំងឡាយ សូមអ្នក ទាំងឡាយលែងខ្ញុំទៅ ( សត្វដែលឋិតនៅ ) ក្នុងកាម អ្នកទាំងឡាយកុំបេតោ បៀនក្នុងហេតុនីមួយ ។