អដ្ឋកថា មច្ឆជាតកទី ៦

ក្បាលទី 46 · ទំព័រ 358

[ ២៨១-២៨២ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ការលួងលោមរបស់ភរិយាចាស់ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើម ថា ន មាយមគ្គិ តប្បតិ ដូច្នេះជាដើម ។ មានរឿងសង្ខេបថា ព្រះសាស្តាសួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថាអ្នក អផ្សុកពិតឬ ភិក្ខុនោះក្រាបទូលថា ពិតហើយព្រះអង្គ ព្រះសាស្តាត្រាស់សួរ ថា អ្នកណាធ្វើឲ្យអ្នកអផ្សុកក៏ក្រាបទូលថា ភរិយាចាស់របស់ខ្ញុំព្រះអង្គ ។ លំដាប់នោះព្រះសាស្តាត្រាស់នឹងភិក្ខុនោះថា ម្នាលភិក្ខុ ស្រីនេះធ្វើនូវសេចក្តី ជាតកកដ្ឋកថា ពីរណត្ថម្ភកវគ្គ ៣៥៩ វិនាសឲ្យដល់អ្នកយ៉ាងនេះមិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុង កាលមុនអ្នកអាស្រ័យស្រីនេះស្ទើរតែនឹងត្រូវដោតដោយឈើអណ្តោត អាំង លើរងើកភ្លើង ត្រូវបរិភោគសាច់ អាស្រ័យបណ្ឌិតទើបរួចជីវិតមកបានហើយ ទ្រង់នាំយកអតីតនិទានមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វបានជាបុរោហិតរបស់ព្រះរាជា ។ ថ្ងៃមួយអ្នកប្រមង់បោះត្រី ដែលជាប់សំណាញ់មួយមកលើឆ្នេរខ្សាច់ដ៏ក្តៅ សម្រួចឈើអណ្តោតដោយ គិតថា អញនឹងអាំងត្រីនេះលើរងើកភ្លើងហើយទំពាស៊ី ។ ត្រីកន្ទក់កន្ទេញដល់ ត្រីញីបានពោលគាថាទាំងនេះថា ភ្លើងនេះអញមិនក្តៅ ឈើស្រួចដែលគេបិតសម្រួចល្អហើយក៏ អញមិនឈឺ អញឈឺតែត្រង់មេត្រីសម្គាល់អញថាទៅត្រេកអរនឹងមេត្រីដទៃនោះ ។ ភ្លើងគឺ រាគៈនោះរលាកនូវអញផង ចិត្ត ( ដ៏សម្បយុត្ត ដោយរាគៈ ) ក៏ញ៉ាំងអញឲ្យក្តៅផង បពិត្រព្រានសំណាញ់ ទាំងឡាយ សូមអ្នកទាំងឡាយលែងខ្ញុំទៅ ( សត្វដែលឋិតនៅ ) ក្នុងកាម អ្នកទាំងឡាយកុំបៀតបៀនក្នុងហេតុនីមួយ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា ន មាយមគ្គិ សេ