សេគ្គុជាតកទី ៧
ក្បាលទី 46 · ទំព័រ 362
( បិតាពោលថា ) សត្វលោកទាំងអស់ជាអ្នកមានចិត្តរីករាយ ( ដោយការសេពកាម ) នាងសេគ្គុជាស្រីមិនឈ្លាសក្នុងធម៌របស់អ្នកស្រុក នាងដែលយើងចាប់ហើយយំក្នុងព្រៃដោយធម្មតាណា ធម្មតានោះរបស់នាង ឈ្មោះថា នៅក្មេងទេឬ ។ ( នាងសេគ្គុកុមារិកាពោលថា ) ជនណាគប្បីជាទីពឹងរបស់ខ្ញុំ ដែលទុក្ខពាល់ត្រូវហើយ ជននោះជាបិតារបស់ខ្ញុំបានប្រទូស្តក្នុងព្រៃ ខ្ញុំនោះ កន្ទក់កន្ទេញចំពោះអ្នកណាក្នុងកណ្តាលព្រៃ បិតាណាជាអ្នកការពារ បិតានោះ ធ្វើនូវកម្មដ៏សហ័ស ។